កំពង់ចាម៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ០៨ និង ០៥ នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្កកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី។