កំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋ និងតូបចំនួន ១៤ខ្នង ដែលស្ថិតនៅតាមបណ្តោយផ្លូវចូលទៅរមណីយដ្ឋានគីរីរម្យ និងជាប់ផ្សារត្រែងត្រយឹង ក្នុងភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គីភ័យលេបត្របាក់ កាលយប់រំលងអធ្រាត្រ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ហេតុការនេះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំកម្លាំងចុះអន្តរាគមន៍បាញ់ពន្លត់។