ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្ទេរភារកិច្ចនាយទាហានស្នងការដ្ឋានបច្ចេកទេសសន្តិសុខ មកស្នងការដ្ឋានព័ត៌មានសន្តិសុខ ស្របតាមអនុក្រឹត្យលេខ១១ និងអង្គភាពស្រាវជ្រាវព័ត៌មានដាក់បញ្ចូលមកអង្គភាពសន្តិសុខ និងប្រគល់បណ្ណសរសើរ លិខិតសរសើរជូនអង្គភាពស្នងការ និងយោធិននៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋាន។