ឧត្តរមានជ័យ : វេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សរុបចំនួន ៣៧នាក់ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បាននាំយកថវិការបស់ ឯកឧត្តម
នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន៥ លានរៀលគត់ និងថវិកាកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចំនួន៥ លានរៀលគត់ សរុបចំនួន ១០ លានរៀលគត់ ជូនដល់គ្រសារសពលោកវរសេនីយ៍ទោ ឡាយ គឹមឡេង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរកាល ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ និងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត ព្រមទាំងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ ៕