កោះកុង៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរៈភូមិន្ទ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដែលត្រៀមអន្តរាគមន៍ ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នាពេលបច្ចុប្បន្ននិងនៅថ្ងៃខាងមុខ និងបានបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានឧបត្ថម្ភជាភេសជ្ជៈ(ទឹកក្រូច) និងថវិកាចំនួន ៥០០,០០០រៀលក្នុងមួយអង្គភាព ដើម្បីបន្ថែមលើគោលរបប(ប្រាក់ហូប)ដែលមានស្រាប់ ជូនដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៧ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង៕