ពោធិ៍សាត់៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រគរ ខេត្តពោធិ៍សាត់ សហការជាមួយសង្កាត់រដ្ឋបាលជលផល បានចុះបង្រ្កាបបទល្មើសនេសទ នៅចំណុច ( ០៤៣១៤៧៣.១៣៩០២៤៣ ) ស្ថិតក្នុងភូមិក្រចាប់ ឃុំក្បាលដំរី ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្ក្រាបបានលបប្រើស១០០ ចំនួន១៩ខ្សែ ។
នៅថ្ងៃដដែលនេះដែរ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានសហការចុះល្បាតនិងបង្រាបបទល្មើសនេសាទនៅចំណុចប្រឡាយតាពេជ្រ (០៤៣២៥៧៥.១៣៨៦៤៣៧) ស្ថិតនៅភូមិកំពង់ថ្មោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានចាប់យកលូស្បៃមុង ១០មាត់លូ, របាំងស្បៃមុង៤ខ្សែ=៤០០មែត្រ, បង្គោល៥៥ដើម និងចាក់លែងត្រី១២គីឡូក្រាម។