សៀមរាបៈ ដោយមានការសប្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរំលោភសេពសន្ថវៈ។ បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិភូមិទី៦ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប ។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថា បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក កម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនជនសង្ស័យទៅសាកសួរនៅបញ្ជាការដ្ឋានខេត្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើការចាប់រំលោភជនសង្ស័យកាលពីវេលាម៉ោង ២២ និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិទី៦ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប ដូចជាការចោទប្រកាន់ពិតប្រាកដមែន។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះៈ
០១. សំ.ដារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិទី៦ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប
០២. រិន.ជា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកជនរងគ្រោះមានឈ្មោះ កកកក ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។