You are currently viewing ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញបិទវគ្គហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២២

ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញបិទវគ្គហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២២

កំពត៖ រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងាររក្សាសណ្ដាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២២។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋាន។