កណ្តាលៈ នៅវេលាម៉ោង១៣ និង០០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ និងទិសដៅ
ការងារត្រីមាសទី៤ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៌ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយ នាយរងការិយាល័យ និងនាយ នាយរងកងរាជអាវុធហត្ថខេត្ត សរុបចំនួន៩៥នាក់។
ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត ក៍បានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗមួយចំនួនរួមមានៈ
០១. មតិដឹកនាំដ៍ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ក្នុងពិធីប្រជំុត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារ កង រាជអាវុធហត្ថ រយះពេល ០៩ខែ និងលេីកទិដៅប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦
០២. សេចក្តីណែនាំការការពារសុវត្ថិភាពជូនគណៈប្រតិភូ VVIP
០៣. យន្តការគ្រប់គ្រងដឹកនាំបញ្ជា នឹងការអនុវត្តការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មេីស
០៤. ខ្លឹមសារសារាចរណែនាំស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
០៥. សេចក្តីសម្រេចស្តីពីការបង្កេីតក្រុមការងារត្រួតពិនិត្យយានយន្តកែឆ្នៃខុសបច្ចេកទេស
០៦. ផែនការការពារពិធីអុំទូកសាកល្បងនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ នាថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៦។