ស្វាយរៀង៖ ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ និងវត្ថុតាងពាក់ព័ន្ធ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបាននៅវេលាម៉ោង ១៩ និង៣៥ នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។