You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក ម៉ម សុភាព

តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក ម៉ម សុភាព

ព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឱ្យ លោកវរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក ម៉ម សុភាព ជំនួយការ ផែនការប្រត្តិបត្តិការ និងហ្វឹកហ្វឺន នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដែលមានជំងឺលើសឈាម ទឹកនោមផ្អែម និងឈាមដក់នៅបាតភ្នែក បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងក្រុមទី៥ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក វរសេនីយ៍ទោ ប្រធានមន្ទីរកសាងកម្លាំង ក៏បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ដែលជាថវិការបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងខេត្តព្រះសីហនុ ចំនួន ៦,៧២៥,០០០រៀល ប្រគល់ជូនលោក អនុសេនីយ៍ឯក ម៉ម សុភាព ដើម្បីយកទៅព្យាបាលជំងឺ និងដោះស្រាយជីវភាពក្នុងគ្រាលំបាកនេះ។