ក្រចេះៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ និងលេីកទិសដៅ ការងារត្រីមាសទី៤ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៌ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ
និងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំចល័តចល័ត នាយការិយាល័យ និងពលអាវុធហត្ថខេត្ត សរុបចំនួន៥៧នាក់។