You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការប្រគល់ភារកិច្ចជូនស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំពិធីរំលឹកខួបលើកទី៤៥

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការប្រគល់ភារកិច្ចជូនស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំពិធីរំលឹកខួបលើកទី៤៥

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការប្រគល់ភារកិច្ចជូនស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំពិធីរំលឹកខួបលើកទី៤៥  នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការអញ្ជើញចូលរួម ពីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ។