You are currently viewing ឧត្តមសេនីយ៍ត្រី នាង សាត ដឹកនាំមន្ត្រីអាវុធហត្ថចំណុះខុទ្ទកាល័យ អញ្ជើ់ញចុះសាកសួរសុខទុក្ខឧត្តមសេនីយ៍ត្រី ហូរ សំបូរ កំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី នាង សាត ដឹកនាំមន្ត្រីអាវុធហត្ថចំណុះខុទ្ទកាល័យ អញ្ជើ់ញចុះសាកសួរសុខទុក្ខឧត្តមសេនីយ៍ត្រី ហូរ សំបូរ កំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ទកាល័យ តំណាងលោក ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត នាយខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារខុទ្ទកាល័យ ចុះសួរសុខទុក្ខ និងនាំយកថវិកាដែលបានមកពីការចូលរួមពីនាយ នាយរងអាវុធហត្ថចំណុះខុទ្ទកាល័យ ចំនួន ៣,៤៧០,០០០រៀល ប្រគល់ជូនលោក ឧត្តមសេនីយ៍ត្រី ហូរ សំបូរ នាយរងខុទ្ទកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាលជំងឺគ្រោះថ្នាក់ដោយសារការដួលបោកបាក់ឆ្អឹងជំនីទី៤ ផ្នែកខាងស្តាំ ឥឡូវកំពុងសម្រាកព្យាបាលនៅផ្ទះ បុរីពិភពថ្មីចំការដូង។

លោក ឧត្តមសេនីយ៍ត្រី ហូរ សំបូរ បានគោរពថ្លែងអំគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ឧត្តមសេនីយ៍ទោ នាយខុទ្ទកាល័យ និងនាយ នាយរងចំណុះខុទ្ទកាល័យទាំងអស់ដែលបានលះបង់ក្នុងស្មារតីមនុស្សធម៌ សីលធម៌ ក្នុងមហាគ្រួសារ សាមគ្គីយ៉ាងល្អប្រសើរជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។