ព្រះវិហារ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកជ័យសែន និងស្រុកឆែប ចុះស្រាវជ្រាវរុករកជនល្មើសកំពង់តែឈូសឆាយដីព្រៃនៅក្នុងដែនជំរកព្រៃការពារសត្វព្រៃ ព្រៃឡង់ UTM540037.1512902 ត្រង់ចំណុចតំបន់អូដា និងភ្នំប្រមេ ស្ថិតក្នុងភូមិសាស្រ្តឃុំខ្សង ស្រុកជ័យសែន កម្លាំងបានរុករកឃើញវត្ថុតាងដែលជនល្មើសលាក់ទុកវត្ថុតាងអាអិច១គ្រឿង នៅក្នុងដែនការពារសត្វព្រៃឡង់ និងច្រវ៉ាក់កង់អាអិច ១ខ្សែ។
បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យជំនាញបរិស្ថានរក្សាទុក្ខនៅកន្លែងស្នាក់ការបរិស្ថានការពារដែនជំរកសត្វព្រៃព្រៃឡង់ស្រែវាលដើម្បីចាត់ការបន្ត។