បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ដង្ហែរសព និងប្រទានភ្លើងបូជាសព លោក អនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ជំនួយការការិយាល័យផែនការ មន្ទីរស្រាវជ្រាវពត៌មានសន្តិសុខ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០ ដោយរោគាពាធ ។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដា្ឋននៃសព ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់សា្វយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ បានប្រគល់បច្ច័យជូនដល់គ្រួសារសពចំនួន (១៥លានរៀល) ដោយបានមកពីការចូលរួមរបស់ នាយ នាយរង និងពលអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ សម្រាប់ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសម្រាប់ចាត់ចែងក្នុងកម្មវិធីបុណ្យនេះផងដែរ ។