កំពង់ធំៈ នៅវេលាម៉ាង១៤ និង០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី ឃុន ប៊ុនហូ មេបញ្ជារការរង កងរាជអាវុធហត្ថខេត្ថ តំណាង លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ
និងមានការចូលរួមពីលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង កម្លាំងស្នាក់ការសន្តិសុខ B06 បាននាំយក អំណោយគ្រឿងឧប្បភោគបរិភោគនិងសម្ភារៈប្រេីប្រាស់មួយចំនួនទៅចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ចំនួន០១គ្រួសារ និងគ្រួសារ ទីទាល់ក្រ ចំនួន០២ គ្រួសារ រស់នៅភូមិសាស្រ្ត បឹងទន្លេសាប ក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលសម្ភារ:ទាំងនោះរួមមាន÷
០១. ឈេីឃ្នាប ២៣សន្លឹក
០២. មី០៤កេះ
០៣. ទឺកត្រី០៤យួរ
០៤. ទឹកសីុអីុវ០២យួ
០៥. ប៊ីចេង០២កញ្ចប់
០៦. ខ្ទឹម០៣គីឡូ
០៧. ទឹកសុទ្ធ១៥យួ
០៨. ភួយ០៣
០៩. ម៉ុង០៣
១០. ខ្នេីយ០៣
១១. ឆ្នាំង០២
១២. កន្ទេល០៣
១៣. ធុងទឹក០១
១៤. ចាន១០
១៥. សាបូ០៦កញ្ចប់ និងទឹកប្រាក់៨០មុឺនរៀល។
ដោយឡែកក្នុងពេលនោះដែរដោយសារឃេីញគ្រួសារទីទាល់ក្រ០១គ្រួសារ ជួបការលំបាកខ្លាំងគ្មានទីជំរក ក្រុមការងារដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន បុ៊នហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំរួមជាមួយលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោងក៍បានសហការគ្នាប្រមូលលុយទិញបែរបណ្តែតទឹកមួយជូនគ្រួសារឈ្មោះ ជំ ចន ភេទប្រុសអាយុ៤២ឆ្នាំប្រពន្ធឈ្មោះ ថុង ថន អាយុ៤៣ឆ្នាំកូនចំនួន ០៣នាក់ ដេីម្បីស្នាក់នៅបណ្តោះអាសន្ន ៕