ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋាន សម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសមុខតំណែង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់យោធិននៃកងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋាន សម្ភារបច្ចេកទេស។