ភ្នំពេញ៖ ល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយប្រតិភូបញ្ជាការដ្ឋាន យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោក ឧត្តមសេនីយ័ត្រី NGUYEN VAN TIEN នាយរងសេនាធិការ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជន វៀតណាម។