ស្វាយរៀងៈ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងសហការីបានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ត ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ
ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពខ្មែរ ព្រះបរមរតនកោដិ គម្រប់ខួប០៤ឆ្នាំ និងរាប់បាទព្រះសង្ឃចំនួន ៩០ អង្គ នៅដើមពោធិព្រឹក ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុមស្វាយរៀង ដែលមានសមាសភាពចូលរួមចំនួន ៥៥នាក់។