You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ការអនុវត្តតួនាទីភារកិច្ចខែឧសភា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ការអនុវត្តតួនាទីភារកិច្ចខែឧសភា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថខែឧសភា ទិសដៅការងារខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយសេនាធិការរង ស្នងការ ស្នងការរង សាលាទាំងពីរ នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ និងមានភ្ជាប់តាមរយៈប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី/ខេត្តផងដែរ។

ខ្លឹមសារប្រជុំមាន៖

១.ផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថខែឧសភា ទិសដៅការងារខែមិថុនា ឆ្នាំ២០២២។

២.ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ពិធីបញ្ជុះបឋមសិលាបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា (Drydock Slipway ផែសំចត និងស្តារឃ្លង) ក្នុងមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅខេត្តព្រះសីហនុ (ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២)។