ព្រះសីហនុ៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៤,៦១៣,៥០០រៀល ជូនដល់ក្រុមគ្រួសារសព លោក វរសេនីយ៍ត្រី បាន អមរិទ្ធ នាយការិយាល័យ ជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។