កំពង់ស្ពឺៈ ដោយបញ្ហាទឹកជំនន់ ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៏នៅរថយន្តធំៗឆ្លងកាត់ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេៈ បើយោងតាមកម្លាំង ដែលបានចុៈដល់គោលដៅទីតាំងលិចទឹក បានបញ្ជាក់ឲ្យដឹងថា ដោយផ្អែកតាមបញ្ជា ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ បានផ្អាកចរាចរណ៏នូវរថយន្តធំៗ មួយរយៈសិន ដោយស្ថានភាពទឹកបានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរវែង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ហើយពេលនេៈកម្លាំងអាវុធហត្ថ បានដាក់កម្លាំង ការពារសុវត្តិភាព ជូនម្ចាស់រថយន្ត និងហាមរថយន្តធំៗមិនឲ្យឆ្លងកាត់តទៅទៀត និងត្រួតពិនិត្យខ្លាចមានបញ្ហាគ្រោៈថ្នាក់ផ្សេងៗកើតឡើង ម៉្យាងការពារបាក់ខូចខាតផ្លូវជាតិផងដែរ ។