You are currently viewing ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថខែឧសភា

ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថខែឧសភា

ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថខែឧសភា និងទិសដៅការងារខែ មិថុនាឆ្នាំ២០២២ ដោយមានសមាសភាពចូលរួមលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យចំណុះ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង/ស្រុក។