ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក វ៉ា សុផល មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីអាវុធហត្ថខេត្ត សហការជាមួយកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចូលរួមសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែនវៀតណាម និងចុះហត្ថលេខាសហការបង្ក្រាបនូវរាល់បទល្មើសឆ្លងដែនផ្សេងៗ តាមបណ្តោយបន្ទាន់ព្រំដែនខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ។ ក្នុងឱកាសនោះដែរកងទ័ពការពារព្រំដែនវៀតណាមបានឧបត្ថម្ភថវិកា ១០០លានដុង សម្រាប់ប្រើប្រាស់ក្នុងអង្គភាព ។