បាត់ដំបង៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ប៉ោ វិចិត្រ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំប្រតិភូអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់មូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៩,៩៣៣,៥០០រៀល (ម្ភៃប្រាំបួនលានប្រាំបួនសែនបីម៉ឺនបីពាន់ប្រាំរយរៀល) ជូនដល់ក្រុមគ្រួសារនៃសព លោក អនុសេនីយ៍ត្រី ឡាច សាវ៉ុន ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសង្កែ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ដែលបានទទួលមរណៈភាព នៅថ្ងៃចន្ទ ៤កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២:២៥នាទី ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយរោគក្រិនថ្លើម និងគ្រុនចាញ់សើរើនៅគេហដ្ឋាន ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង ។