You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដា និងស្នាក់ការសន្តិសុខ ៧៨២

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដា និងស្នាក់ការសន្តិសុខ ៧៨២

រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញចុះទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ និងស្នាក់ការសន្តិសុខ ៧៨២ ក្នុងនោះលោក ឧត្តមសេនីយ៍មេបញ្ជាការ ក៏បានត្រួតពិនិត្យអគារ និងសំណង់របស់ស្នាក់ការសន្តិសុខ ៧៨២ និងបានដាក់បទបញ្ជាឱ្យធ្វើការជួសជុលឡើងវិញ អគារធ្វើការ និងសំណង់ដែលខូចខាត មួយចំនួន និងបានឲ្យធ្វើរបងព័ទ្ធជុំវិញស្នាក់ការផងដែរ ។