កំពង់ស្ពឺ៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានដឹកនាំប្រតិភូក្រុមការងារឣញ្ជើញចូលរួមសួរសុខទុក្ខ លោកស្រី ប្រាក់ ស្រីនាង នាយការិយាល័យប្រឆាំងជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លំហែមាតុភាព នៅមន្ទីរពហុព្យាបាលសម្ភពចោមចៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល, អង្ករចំនួន០២បាវ, ផ្លែឈើចំនួន០១កន្រ្តក, ជែលចំនួន០៤ដប, ម៉ាស់ចំនួន០៤ប្រអប់, ទឹកបរិសុទ្ធចំនួន០៤កេះ ។