ត្បូងឃ្មុំ៖ ព្រឹកថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងប្រតិភូក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ប្រជុំពិភាក្សាត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនាឆ្នាំ ១៩៧៧ – ២០ មិថុនា ឆ្នាំ ២០២០) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ដែលពិធីនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។