You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំផ្សព្វផ្សាយផែនការសន្តិសុខការពារកិច្ចប្រជុំមន្ត្រីការពារជាតិអាស៊ានលើកទី១៦

នាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំផ្សព្វផ្សាយផែនការសន្តិសុខការពារកិច្ចប្រជុំមន្ត្រីការពារជាតិអាស៊ានលើកទី១៦

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខការពារកិច្ចប្រជុំមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ( ADMM-16 ) កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕