កំពង់ធំ៖ ព្រឹកថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ អមដំណើរ ដោយលោក/លោកស្រីមេបញ្ជាការរងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលអំណោយសប្បុរសជនជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដោយបាននាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ៣,០៩០,០០០ រៀល (បីលានប្រាំបួនម៉ឺនរៀលជួនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ) ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។