តាកែវ៖ នៅថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ លោក វរសេនីយ៍ អេង ប៉ជាក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ តំណាងលោក ឧត្តមសេនីយ៍ មេបញ្ជាការ ខេត្ត បានដឹកនាំប្រធានមន្ទីរ និងនាយការិយាល័យចូលរួមប្រជុំត្រួតពិនិត្យការអនុវត្ត ការងារជំនាញបច្ចេកទេស និងវាយតម្លៃលើយានយន្តមធ្យោបាយដឹកជញ្ជូន ។
ដោយមានការត្រួតពិនិត្យពី លោក វរសេនីយ៍ឯក ស៊ី វណ្ណា នាយការិយាល័យ គ្រឿងយន្ត និងដឹកជញ្ជូន និងក្រុមការងារទទួលជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។