រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់មូលដ្ឋានអាវុធហត្ថស្រុកចំនួន៥ ដែលមានស្នាក់ការសន្តិសុខ ក្នុងនោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការក៏បានដាក់បទបញ្ជាដល់ស្នាក់ការទាំង៦ ត្រូវអនុវត្តនូវរបបរាយការណ៍ជាប្រចាំគឺ របាយការណ៍ប្រចាំថ្ងៃ សប្ដាហ៍ ខែ ត្រីមាស ឆមាស និងឆ្នាំឲ្យបានទៀងទាត់ជូនទៅមូលដ្ឋានអាវុធហត្ថស្រុកឲ្យបានច្បាស់លាស់ ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកទាំង៥ និងស្នាក់ទាំង៦ ផងដែរ។