ប៉ៃលិន៖ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យលោកប្រធានមន្ទីរភស្ដុភារ និងលោកនាយការិយាល័យហិរញ្ញវត្ថុ បើកឧបត្ថម្ភនូវថវិកា និងសាច់ជ្រូក ដែលជាអំណោយរបស់លោកមេបញ្ជាការ ជូនដល់នាយទាហាន នាយទាហារង នៃកងរាជអាវុធហត្ថខេត្តប៉ៃលិនទាំងអស់ដោយក្នុងម្នាក់ៗ ទទួលបានសាច់ចំនួន ១.០៤គីឡូក្រាម និងថវិកាម្នាក់ៗទទួលបានចំនួន ៤០,០០០ រៀល ។