ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ក្នុងពិធីខួបលើកទី៤៥ ទិវានៃចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ( ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២ ) នៅតំបន់ប្រវត្ថិសាស្ត្រយោធាតេជោ X16 នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។