You are currently viewing ឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ អញ្ជើញបើកចែកអាវភ្លៀងជូនដល់បុគ្គលិកមជ្ឈមណ្ឌល និងសិក្ខាកាម

ឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ អញ្ជើញបើកចែកអាវភ្លៀងជូនដល់បុគ្គលិកមជ្ឈមណ្ឌល និងសិក្ខាកាម

កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំ(ជុំរីករាយ) នារសៀល ថៃ្ងទី១១ ខែមិថុនា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ នាយករងមជ្ឈមណ្ឌល ហ្វឹកហ្វឺន តំណាងលោក ឧត្តមសេនីយ៍ត្រី ហែម វុទី្ធ នាយកមជ្ឈមណ្ឌល បានអញ្ជើញបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បុគ្គលិកមជ្ឈមណ្ឌល និងសិក្ខាកាមជំនាន់ទី៤៤ និង៤៥។