You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ជាងកន្លះគីឡូក្រាម

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ជាងកន្លះគីឡូក្រាម

ព្រៃវែង៖ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានកាសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង០១ និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរកី និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេចដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ភូមិស្ទឹងសន្តិភាពឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ និងចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាចំនួន២០ កញ្ចប់ទម្ងន់ ៥៥០,១៦ថ្លឹងទាំងសំបកថង់, ថ្នាំគ្រាប់WYពណ៌ក្រហមចំនួន០១ក្រាម, ឧបករណ៍ជក់ថ្នាំចំនួន០៣ សម្រាប់, កន្ត្រៃកាត់ថង់ចំនួន ០១, ទូរសព្ទដៃចំនួន០៨ គ្រឿង, ម៉ូតូចំនួន០២គ្រឿង (ជាមធ្យោបាយសំរាប់ធ្វើសកម្មភាពលក់ថ្នាំញៀន), រថយន្តម៉ាក lexus ចំនួន០១រឿងពណ៌សស្លាកលេខភ្នំពេញ 2AP.0085 (ជាមធ្យោបាយសំរាប់ធ្វើសកម្មភាពលក់ថ្នាំញៀន), ស្កុតបិទពណ៌ខ្មៅចំនួន០២ ដុំ, ដែកកែច្នៃមុខស្រួចចំនួន០៤ (ជាឧបករណ៍សម្រាប់ធ្វើសកម្មភាព បុកកាច់សោរម៉ូតូ)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។