You are currently viewing មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ០១នាក់ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោស

មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ០១នាក់ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោស

ស្វាយរៀង ៖ នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០១នាក់ និងវត្ថុតាងពាក់ព័ន្ធ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបានកាលពីវេលាម៉ោង ០៧:៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។