You are currently viewing ក្មេងទំនើងម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន

ក្មេងទំនើងម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនក្មេងទំនើងម្នាក់ ដែលមានបំណងបង្ករភាពរញ៉េរញ៉ៃ នៅក្នុងពេលប្រកួតកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឡាវ។ បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៨ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ញ៉េង តុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ថែមពីនេះផងដែរ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានធ្វើការចាប់យកសម្ភារៈមួយចំនួនរួមមានៈ
០១. កាបូប ចំនួន០១
០២. ជំពាមកៅស៊ូ ចំនួន០១
០៣. គ្រាប់ឃ្លីចំនួន៥៣គ្រាប់។

ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការអប់រំ និងធ្វើការណែនាំ រួចអោយត្រលប់ទៅគេហដ្ឋានវិញ។
%e1%9f%a9

%e1%9f%a9%e1%9f%a9