You are currently viewing កម្លាំងអាវុធហត្ថសហកាបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថសហកាបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយក្រុមចម្រុះថ្នាក់ជាតិដឹកនាំដោយលោក ឌៀប បូរ៉ា នាយរងអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប និងលោក ឧត្តមសេនីយ៍ទោ ជា សំណាង នាយសេនាធិការរង កងរាជអាវុធហត្ថលផ្ទៃប្រទេស បានចុះបង្ក្រាបបទល្មើសនេសាទនៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានចាប់យករបាំងស្បៃមុង ២១ខ្សែ ប្រវែង៣២០០ម៉ែត្រ, លូកងស្បៃមុង ២០មត់លូ, ក្បាលបរ ១គ្រឿង, បង្គោលចំនួន២៥០ដើម, ចាក់លែងត្រី ២៥គីឡូក្រាមចូលទន្លេវិញ ចំណែកវត្ថុតាងទាំងអស់កាប់បំផ្លាញចោលនៅហ្នឹងកន្លែង។