កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង សាវ៉ាត មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់លែង សហការចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចវាលភក់ ស្ថិតក្នុងភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដោយបានរុះរើរបាំងសាច់អួនចំនួន ០៧កន្លែង ប្រវែង ៤៥០ម៉ែត្រ, លូសាច់អួនចំនួន ០៦មាត់លូ, បង្គោលចំនួន ៣៥០ដើម និងលែងត្រីចំរុះចូលទន្លេវិញចំនួន១០គីឡូក្រាម។
សម្ភារៈវត្ថុតាងទាំងអស់ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។