You are currently viewing ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅភូមិដីស្អិត និងភូមិដីសថ្មី

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅភូមិដីស្អិត និងភូមិដីសថ្មី

ប៉ៃលិន៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅភូមិដីស្អិត និងភូមិដីសថ្មី ព្រមទាំងនាំយកនូវគ្រឿងឧបភោគបរិភោគរួមមានអង្ករការ៉ុងត្រីខ ១៨យួរ ,ទឹកត្រី ១៨ដប ចែកជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតចំនួន ១៨គ្រួសារ រស់នៅក្នុងភូមិដីស្អិត ៨គ្រួសារ និងភូមិដីសថ្មី ១០គ្រួសារ និងចែកអំណោយទុកជារបស់អនុស្សាវរីយ៍ជូនដល់ប្រជាពលរដ្ឋទាំងពីភូមិចំនួន ២៥៨នាក់ ក្នុងម្នាក់ៗទទួលបានកាបូបចំនួន ៦កាបូប ក្នុងនោះមានកាបូបធំ-តូច និងជែលម្នាក់មួយដប ទុកសម្រាប់ប្រើប្រាស់ផងដែរ ។ ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលកំពុងមានជំងឺ ហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបានឧបត្ថម្ភនៅថវិកាចំនួន ២០០,០០០រៀល។