កណ្តាលៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅសួនច្បារទន្លេក្រុងតាខ្មៅ ខេត្តតាខ្មៅ បានប្រារព្ធពិធីអុំទូក ក្រោមអធិបតីភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្រី្ត រដ្ឋមន្រ្តី ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត មន្រ្តីរាជការ ជំវិញខេត្តកណ្តាល និង មានប្រជាជនចូលរួមទស្សនាប្រហែលជាង២មឺុនាក់។
សូមបញ្ជាក់ ទូកដែលបានប្រគួតមានចំនួន៣០គូរ ក្នុងនោះដែរក៏មានទូករបស់ កងរាជអាវុធហត្ថខេត្តកណ្តាលដែលមានឈ្មោះ គ្រុឌសែនជយ័បារម្មីតាម៉ៅ បានចូលរួមប្រគួត ផងដែរ ដោយទទួលបានចំណាត់ថ្នាក់លេខ៣។