កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោក វរសេនីយ៍ឯក ស៊ី វណ្ណា នាយការិយាល័យសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំក្រុមការងារត្រួតពិនិត្យការអនុវត្តការងារជំនាញសម្ភារបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។