You are currently viewing អាវុធហត្ថខេត្តរតនគិរី ចុះផ្សព្វផ្សាយគ្រឿងញៀនខុសច្បាប់នៅវិទ្យាល័យបរកែវ

អាវុធហត្ថខេត្តរតនគិរី ចុះផ្សព្វផ្សាយគ្រឿងញៀនខុសច្បាប់នៅវិទ្យាល័យបរកែវ

រតនគិរី៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំជំនាញធ្វើយុទ្ធនាការផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅវិទ្យាល័យបរកែវ ស្ថិតនៅភូមិយឺន ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរីកម្មវិធីនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុកបរកែវអភិបាលរងស្រុកបរកែវ, កងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ, ការិយាល័យអប់រំ ស្រុក, នាយកវិទ្យាល័យបរកែវ, លោកគ្រូ អ្នកគ្រូវិទ្យាល័យបរបរកែវ និងសិស្សានុសិស្ស វិទ្យាល័យបរកែវ។ ក្នុងនោះដែលមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ បានឧបត្ថម្ភប៊ិច,  សៀវភៅ, សារុង, ទឹកបរិសុទ្ធ ដោយលោកគ្រូអ្នកគ្រូចំនួន២០នាក់ក្នុងម្នាក់ៗទទួលបាន  សារុងចំនួន ០១និងថវិកា ១០,០០០រៀល, បានទិញតុវេទិកាប្រគល់ជូនសាលាសម្រាប់ ប្រើប្រាស់នៅក្នុងវិទ្យាល័យចំនួន ០១ ស្មើនឹង១,០០០,០០០រៀល និងបានជួលរោង  និងកៅអីអស់ចំនួន ៤៥០,០០០រៀល សរុបទឹកប្រាក់អស់ចំនួន  ,៦៧៤,០០០រៀល ។