ត្បូងឃ្មុំ៖ រសៀលថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅអាគារមិត្តភាពកម្ពុជា-វៀតណាម ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញបើកកិច្ចប្រជុំជាមួយភាគីការពារព្រំដែនវៀតណាម ដើម្បីត្រៀមរៀបចំខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។