You are currently viewing នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ដឹកនាំប្រជុំផែនការការពារសន្តិសុខ សុវតិ្ថភាពពិធីអបអរសាទរខួបលើកទី៤៥

នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ដឹកនាំប្រជុំផែនការការពារសន្តិសុខ សុវតិ្ថភាពពិធីអបអរសាទរខួបលើកទី៤៥

ត្បូងឃ្មុំ៖ នៅអគារមិត្តភាពស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផែនការការពារសន្តិសុខ សុវតិ្ថភាព និងរក្សាសណ្តាប់ធ្នាប់ក្នុងពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX16 ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ភាគីវៀតណាម និងតាមបណ្តាអង្គភាពមួយចំនួនដែលមានការពាក់ព័ន្ធ៕