You are currently viewing ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់

ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីខួបលើកទី៤៥ ទិវានៃចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ( ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២ ) នៅតំបន់ប្រវត្ថិសាស្ត្រយោធាតេជោ X16 នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។