You are currently viewing វរសេនីយ៍ទោ ប៊ុត ចាន់វាសនា ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបនឹងសម្រាលកូន

វរសេនីយ៍ទោ ប៊ុត ចាន់វាសនា ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបនឹងសម្រាលកូន

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ ប៊ុត ចាន់វាសនា ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខលោក ស្រីអនុសេនីយ៍ទោ គី សៅរី នាយរងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត ដែលទើបនឹងសម្រាលកូននៅផ្ទះស្ថិតក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងបាននាំយកសម្ភារៈមួយចំនួនរួមមានអង្ករចំនួន១ការ៉ុង, មីចំនួន១កេស, ត្រីខចំនួន១យួរ, ជែលចំនួន៤ដប, ថ្នាំព្យាបាលជំងឺកូវីដ-១៩ចំនួន១ប្រអប់ និងថវិកាចំនួន៤៦០,០០០រៀល។