You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែ

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែ

ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២២ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ និងបានធ្វើការផ្តាំផ្ញើជូនដល់យោធិន នៃកងរាជអាវុធហត្ថត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការងារ ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងត្រូវចូលរួមអនុវត្តន៍នូវទិសស្លោកដ៏មានតម្លៃរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រវ និងប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប ។